មុនដាច់ឆ្នាំ២០២៥ កម្ពុជានឹងមានជើងហោះហើរត្រង់ថ្មី ភ្ជាប់ទីផ្សារទេសចរណ៍ធំចំនួនពីរនៅតំបន់អាស៊ី គឺជប៉ុន និងឥណ្ឌា

October 02, 2025
1Min Read
69 Views

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមក្រសួងទេសចរណ៍កម្ពុជា។ បន្ថែមពីនេះ កម្ពុជាក៏កំពុងប្រឹងប្រែងជំរុញឲ្យបណ្ដាក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ភ្ជាប់ជើងហោះហើរមកកម្ពុជាវិញដែរ។ 

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ក៏ទើបបានប្រកាសព័ត៌មានថាខ្លួន នឹងចាប់ផ្ដើមដំណើរការជើងហោះហើរត្រង់ ពីទីក្រុងកូកាលតា ប្រទេសឥណ្ឌា មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជាដែរ។ ជើងហោះហើរត្រង់ដំបូងគេរវាងប្រទេសទាំងពីរនេះ នឹងចាប់ផ្ដើមដំណើរការ ៣លើក ក្នុងមួយសប្ដាហ៍ ដោយប្រើប្រាស់យន្តហោះ Airbus A320neo។
 
ដើមឡើយក្រុមហ៊ុនឥណ្ឌាខាងលើ គ្រោងចាប់ផ្ដើមការហោះហើរមកកម្ពុជា តាំងពីខែកុម្ភៈឆ្នាំ២០២៥ ប៉ុន្តែត្រូវបានលើកពេល ហើយក្រោយមកដាក់ថ្ងៃទី២០ ខែតុលានេះ ដើម្បីចាប់ផ្ដើមហោះហើរ ក៏ប៉ុន្តែត្រូវបានលើកពេលជាថ្មីទៀត។ យ៉ាងណា ក្រុមហ៊ុន IndiGo ទើបបានប្រកាសព័ត៌មានថា ខ្លួននឹងចាប់ផ្ដើមហោះហើរមកខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ខែវិច្ចិកា ក្រោយទៅ។ 

ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសមានសេដ្ឋកិច្ចធំទាំងពីរខាងលើ នឹងបង្កើនឱកាសពង្រីកគោលដៅទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម សម្រាប់កម្ពុជា ចាប់ពីឆ្នាំ២០២៥ តទៅ ខណៈរដ្ឋាភិបាល ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនព្រលានយន្តហោះ ក៏កំពុងព្យាយាមចរចា ដើម្បីភ្ជាប់ជើងហោះហើរត្រង់ថ្មីបន្ថែម ជាមួយប្រទេសដៃគូនៅជុំវិញពិភពលោកសម្រាប់ឆ្នាំ ២០២៦ ដូចគ្នា៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider