រាជធានីភ្នំពេញ៖ ក្នុងខណៈពេលដែលកម្ពុជាកំពុងពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់ខ្លួនប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ការផ្តោតអារម្មណ៍លើការវិនិយោគលើអចលនទ្រព្យកំពុងផ្លាស់ប្តូរយ៉ាងលឿនឆ្ពោះទៅកាន់តំបន់ប៉ូលសេដ្ឋកិច្ច និងមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយធំបំផុតក្នុងប្រទេស គឺតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងគម្រោងអភិវឌ្ឍន៍ចម្រុះ TIA CITY។ ការសន្និដ្ឋានដូច្នេះធ្វើឡើងដោយផ្អែកលើសន្ទស្សន៍លក់ និងល្បឿនអភិវឌ្ឍន៍អចលនទ្រព្យមានទីតាំងស្ថិតនៅតាមបណ្តោយច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងខាងលើ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើបានប្រកាសផ្ដើមអភិវឌ្ឍន៍គម្រោងថ្មីទំហំ ១០០ហិកតា បន្ទាប់ពីសម្រេចបានការលក់ដំណាក់កាលដំបូង ដោយមានផ្ទះអាជីវកម្ម និងផ្ទះល្វែងកូនកាត់ (TERRA & TERRA STYLE) យ៉ាងជោគជ័យ។ ដំណាក់កាលថ្មីនៃប្លុកធំទំហំ ១០០ហិកតានេះ រួមបញ្ជូលដោយគម្រោងអគារពាណិជ្ជកម្ម និងអគារតាំងបង្ហាញខ្នាតធំ ហើយឥឡូវនេះមានផលិតផលអចលនទ្រព្យថ្មីចំនួន ៤ បន្ថែមទៀតទើបត្រូវបានប្រកាសលក់។
ជម្រើសអចលនទ្រព្យមានភាពចម្រុះ សម្រាប់អ្នកវិនិយោគរយៈពេលវែង
ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្រិតខ្ពស់របស់អ្នកវិនិយោគ និងម្ចាស់អាជីវកម្មដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនេះមានរួមបញ្ចូលនូវប្រភេទអចលនទ្រព្យពាណិជ្ជកម្មសក្ដានុពលចំនួន ៤ រួមមាន៖
ផ្ទះអាជីវកម្មទំនើប (Shophouse): រចនាឡើងរួមបញ្ចូលគ្នានូវតម្រូវការអាជីវកម្ម និងការរស់នៅក្នុងទីតាំងតែមួយ។ ជាន់ផ្ទាល់ដីអាចប្រើជាទីតាំងអាជីវកម្ម ឬលំហការិយាល័យ និងកន្លែងរស់នៅនៅជាន់ខាងលើ ស័ក្តិសមបំផុតសម្រាប់ការបើកហាងទំនិញ ហាងអាហារ និងភេសជ្ជៈ ឬក្រុមហ៊ុនសេវាកម្មនានា។

វីឡាអាជីវកម្មភ្លោះ / Twin Business Villa: ម៉ូដរចនាឡើងដ៏ប្រណីត ផ្តល់ជូននូវលំហធ្វើការធំទូលាយ ឆ្លើយតបយ៉ាងសមស្របសម្រាប់សហគ្រាសដែលកំពុងរីកចម្រើន និងកំពុងស្វែងរកទីតាំងដើម្បីពង្រីកភាពលេចធ្លោនៃអត្តសញ្ញាណអាជីវកម្មរបស់ខ្លួន និងងាយស្រួលក្នុងការធ្វើដំណើរ។

វីឡាអាជីវកម្មទោល / Grand Business Villa: រចនាឡើងបង្ហាញនូវភាពថ្លៃថ្នូរទាំងសម្រាប់អាជីវកម្ម និងការរស់នៅ ដោយមានទំហំសំណង់ធំទូលាយ និងនៅសល់ដីធំអាចប្រើសម្រាប់រៀបចំកម្មវិធីផ្លូវការ ស័ក្តិសមអាជីវកម្មគ្រួសារខ្នាតធំ។

វីឡាអាជីវកម្មទោល / Grand Business Villa: ជាម៉ូដវីឡាអាជីវកម្មទំនើបបែបប្រណីត រួមបញ្ចូលគ្នារវាងមុខងារប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្មជាក់ស្តែង និងសភ័ណភាពកម្រិតខ្ពស់ ស័ក្តិសមចំពោះអាជីវកម្មបែបប្រណិត ឬការិយាល័យឯកជន។

ឧត្តមភាពនៃទីតាំងយុទ្ធសាស្ត្រតំបន់ព្រលានយន្តហោះ
គម្រោង TIA CITY មានទីតាំងស្ថិតនៅជិត ព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ដោយបណ្ដាញរចនាសម្ព័ន្ធធំៗជាច្រើន រួមមានមហាវិថី ៦០ ម៉ែត្រ ផ្លូវទំនប់៩២ និងផ្លូវក្រវ៉ាត់ក្រុងទី៣។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីស្រូបយកផលប្រយោជន៍សេដ្ឋកិច្ចពីច្រកទ្វារអន្តរជាតិធំបំផុតរបស់កម្ពុជា ដែលកំពុងព្យាយាមសម្រេចមហិច្ចតាទទួលអ្នកដំណើរឲ្យបានប្រមាណ ១៥លាននាក់ក្នុងមួយឆ្នាំ។
បើផ្អែកលើគំរូជោគជ័យនៃទីក្រុងព្រលានយន្តហោះអន្តរជាតិនានាជុំវិញពិភពលោក គម្រោង TIA CITY កំពុងដើរតួជាទីក្រុងរណបចម្រុះដែលគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម ការរៀបចំទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនអន្តរជាតិ និងសេវាកម្មបដិសណ្ឋារកិច្ច។ បន្ថែមពីលើច្រកផ្លូវអាកាសតភ្ជាប់ពិភពលោក ក្រុមហ៊ុន OCIC ក៏កំពុងប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយផងដែរ រួមមានគម្រោងព្រែកជីកតម្លៃ ១០០លានដុល្លារ ដែលនឹងតភ្ជាប់មជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវគោក ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ បន្តឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ។ នៅពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះដំណើរការ វានឹងពង្រីកសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលនឹងជំរុញឲ្យអចលនទ្រព្យនៅក្នុងគម្រោង TIA CITY មានឱកាសកើនឡើងតម្លៃខ្ពស់ ព្រមជាមួយការរកចំណូលរយៈពេលវែងពីការជួល។
 (3).webp)
មូលហេតុដែលអ្នកវិនិយោគគួរជ្រើសរើសគម្រោង TIA CITY
សម្រាប់លោកអ្នកដែលមាននិន្នាការធ្វើពិពិធកម្មវិនិយោគ និងស្វែងរកជម្រើសទ្រព្យសម្បត្តិរយៈពេលវែង ការវិនិយោគលើអចលនទ្រព្យក្នុងច្រករបៀងសេដ្ឋកិច្ចថ្មីខាងលើ ផ្តល់នូវអត្ថប្រយោជន៍ខាន់ៗដូចជា៖
១. សក្តានុពលផលចំណេញខ្ពស់៖ លោកអ្នកអាចទាញផលចំណេញពីការវិនិយោគបានផ្ទួនៗ រួមមានពីតម្រូវការជួល និងការកើនឡើងនៃតម្លៃដីធ្លីក្នុងពេលដំណាលគ្នា។
២. សុវត្ថិភាពរឹងមាំ៖ ការវិនិយោគលើអចលនទ្រព្យដែលមានប្លង់រឹង កាន់កាប់ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC នៃសម្ព័ន្ធ កាណាឌីយ៉ា គ្រុប (Canadia Group) ដែលជាក្រុមហ៊ុនលំដាប់កំពូលនៅកម្ពុជា បង្ហាញនូវភាពអាចជឿទុកចិត្តបានយ៉ាងពិតប្រាកដ។
៣. សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ការតភ្ជាប់ដោយផ្ទាល់ជាមួយផ្លូវធំៗរួមមាន ផ្លូវ ៦០ម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុង និងច្រកផ្លូវធំៗជាច្រើនផ្សេងទៀត ធានាបាននូវភាពងាយស្រួលក្នុងការដឹកជញ្ជូន ចរាចរណ៍មនុស្ស និងការធ្វើដំណើរយ៉ាងរហ័សទៅកាន់គោលដៅសំខាន់ៗនៅជុំវិញ។ បន្ថែមពីនេះ គម្រោងសួនបៃតងសាធារណៈដ៏ធំ មានទទឹង ៦០ម៉ែត្រ និងប្រវែង ៣គីឡូម៉ែត្រ ក៏នឹងមានវត្តមានក្នុងគម្រោងខាងលើដូចគ្នា។
ចាប់យកឱកាសវិនិយោគលើការរីកចម្រើននៃអនាគតរបស់កម្ពុជា
ក្នុងឱកាសទិញវគ្គដំបូង អ្នកវិនិយោគនឹងទទួលបានជម្រើសទីតាំងល្អមុនគេ ជាមួយតម្លៃល្អមុនពេលហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញសាងសង់រួចរាល់។
ការផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ប្រកបដោយភាពបត់បែនបំផុត រួមមានអាចស្នើកម្ចីរហូតដល់ 𝟗𝟓% នៃតម្លៃផ្ទះ, បង់ឥតការប្រាក់រយៈពេលវែងរហូតដល់ 𝟏𝟐 ខែ និងអាចបង់រំលស់ជាមួយធនាគារ កាណាឌីយ៉ា រយៈពេលវែង ជាមួយអត្រាការប្រាក់ទាបបំផុត។
សម្រាប់អ្នកវិនិយោគ និងម្ចាស់អាជីវកម្មដែលចង់បានការពិគ្រោះយោបល់បន្ថែមបែបឯកជន សិក្សាផ្នែកហិរញ្ញវត្ថុ និងការចុះពិនិត្យមើលទីតាំងគម្រោងផ្ទាល់ សូមទាក់ទងមកកាន់ក្រុមការងារផ្នែកលក់នៃគម្រោង TIA CITY តាមរយៈលេខទូរស័ព្ទខាងក្រោម៖
011 888 501– https://t.me/Kim_Piseth_TIA_CITY
011 888 502– https://t.me/Chichhorn_TIACITY
087 888 512– https://t.me/Suma_sales_TIACITY
087 888 501– https://t.me/Buta_TIA_CITY
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0