OCIC ប្រកាសបើកលក់អគារពាណិជ្ជកម្មដំបូងបង្អស់ក្នុងគម្រោងទីក្រុងពាណិជ្ជកម្ម TIA CITY របស់ខ្លួន

April 30, 2026
1Min Read
370 Views

PR

ភ្នំពេញ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខមួយនៅកម្ពុជា បានប្រកាសជាផ្លូវការអំពីការបើកលក់ អគារពាណិជ្ជកម្ម (Commercial Building) ដំណាក់កាលដំបូង (Pre-sale) ដែលមានត្រឹមតែ ១២ អគារប៉ុណ្ណោះ នៅក្នុងគម្រោង ធី អាយ អេ ស៊ីធី - TIA CITY ស្ថិតក្នុងតំបន់កំពុងត្រូវបានអភិវឌ្ឍន៍ជាទីក្រុងពាណិជ្ជកម្ម និងការរស់នៅថ្មីដ៏ធំ។

អគារពាណិជ្ជកម្មកម្ពស់ ៥ជាន់ និងសាងសង់បានជាងពាក់កណ្ដាលនេះ គ្រោងបញ្ចប់ការសាងសង់ និងប្រគល់ជូនអតិថិជនត្រឹមចុងឆ្នាំ ២០២៦។ ការបើកលក់នេះ ក៏ឆ្លុះបញ្ចាំងអំពីដំណើរការអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់ TIA CITY ផងដែរ ពីព្រោះថាក្នុងរយៈពេលត្រឹមតែ ១១ខែប៉ុណ្ណោះ TIA CITY បានលក់គម្រោងផ្ទះអាជីវកម្មតម្លៃមធ្យម TERRA អស់ទាំងស្រុង និងឈានដល់គម្រោងអគារពាណិជ្ជកម្មខាងលើ។ ស្របពេលគ្នានេះដែរ ម្ចាស់គម្រោង (OCIC) កំពុងបង្កើនល្បឿនប្រែក្លាយតំបន់ក្បែរព្រលានយន្តហោះអន្តរជាតិតេជោ ជាទីក្រុងដ៏ទំនើបថ្មីមួយដើម្បីអនាគតរបស់កម្ពុជា។ ខាងក្រោមនេះ គឺជាចំណុចលេចធ្លោសំខាន់ៗរបស់អគារពាណិជ្ជកម្មដំបូងបង្អស់ នៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំខាងលើ។  

ComBuild05.png

ទីតាំងយុទ្ធសាស្ត្រ នៅច្រកចូលគម្រោងធំ

អគារពាណិជ្ជកម្មនេះ មានទីតាំងស្ថិតនៅជាប់ផ្លូវ ៦០ម៉ែត្រ ក្បែរព្រលានយន្តហោះ និងនៅខាងមុខគម្រោងអភិវឌ្ឍន៍ថ្មីទំហំ ១០០ហិកតារបស់ OCIC ដែលគ្រោងប្រកាសដំណើរការក្នុងពេលឆាប់ៗ។ នៅជាប់ផ្លូវរដ្ឋធំទូលាយ និងនៅពីមុខគម្រោងពាណិជ្ជកម្មដ៏ធំ ធ្វើឲ្យអគារពាណិជ្ជកម្មខាងលើអាចទាញអត្ថប្រយោជន៍ខ្ពស់ពីលំហូរចរាចរណ៍ ព្រមទាំងនឹងក្លាយជាចំណុចដ៏មមាញឹកនៃសកម្មភាពពាណិជ្ជកម្ម នៅពេលគម្រោងអភិវឌ្ឍន៍ទាំងមូលដំណើរការពេញលេញ។

រចនាបថទំនើប សមស្របសម្រាប់អាជីវកម្មចម្រុះ និងយូរអង្វែង

អគារនីមួយៗត្រូវបានរចនាឡើងមានកម្ពស់ ៥ជាន់ មានទំហំ ៦x២០ម៉ែត្រ ក្នុងនោះ ៣ជាន់សម្រាប់ប្រកបអាជីវកម្ម និងមាន ២ជាន់ត្រូវបានរចនាសម្រាប់ការស្នាក់នៅ ដែលអាចបើកអាជីវកម្មបានចម្រុះ ដូចជា៖

    ជាន់ក្រោមសម្រាប់ហាងលក់ទំនិញ ឬ Showroom

    ជាន់ខាងលើសម្រាប់ការិយាល័យ និងលំនៅឋាន

រូបរាងអគារត្រូវបានរចនាតាមស្ទីលអឺរ៉ុបសម័យទំនើប បង្ហាញពីភាពប្រណិត និងអាចប្រើប្រាស់បានយូរអង្វែងច្រើនសម័យកាល។ មានលក្ខណៈបត់បែនបែបនេះ ធ្វើឲ្យប្រភេទអចលនទ្រព្យខាងលើមានសក្តានុពលខ្ពស់ ទាំងគោលបំណងទិញសម្រាប់ប្រើប្រាស់ និងការវិនិយោគបង្កើតចំណូល។

ComBuild01.png

ឱកាសវិនិយោគនៅតំបន់កំពុងរីកចម្រើនលឿនរហ័ស

ចាប់តាំងពី Poipet Insider ផ្សព្វផ្សាយគម្រោង ធី អាយ អេ ស៊ីធី - TIA CITY ពីដំណាក់កាលដំបូងកាលពី ១១ខែមុនមក យើងបានក្លាយជាសាក្សីនៃល្បឿនលូតលាស់ ជាមួយមូលដ្ឋានអភិវឌ្ឍន៍យ៉ាងរឹងមាំទាំងផ្នែកហិរញ្ញវត្ថុ និងការសាងសង់របស់ TIA CITY។ ផ្អែកលើភាពច្បាស់លាស់ និងសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ  អចលនទ្រព្យនៅក្នុងគម្រោងខាងលើ មានឱកាសកើនតម្លៃខ្ពស់នៅអនាគត។ តាមវិសាលភាព និងផែនការមេរបស់ TIA CITY គម្រោងនេះត្រូវបានរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីដ៏ធំមួយនៅកម្ពុជា។

ចំណុចលេចធ្លោសម្រាប់វិនិយោគក្នុងគម្រោងនេះរួមមាន៖

    ទីតាំងលេចធ្លោ មានឱកាសកើនតម្លៃខ្ពស់ក្នុងពេលឆាប់រហ័ស

    ស្ថិតនៅមុខគម្រោងអភិវឌ្ឍន៍ថ្មីទំហំ ១០០ហិកតា

    តម្រូវការកើនឡើងសម្រាប់អគារបែបពហុមុខងារនៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍន៍ថ្មី

    គាំទ្រដោយបទពិសោធន៍អភិវឌ្ឍន៍យ៉ាងរឹងមាំរបស់ក្រុមហ៊ុន OCIC និងក៏ជាអ្នកអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិតេជោ 

ComBuild06.png

ចំនួន និងឱកាសមានកំណត់សម្រាប់ដំណាក់កាលដំបូង

បច្ចុប្បន្ន អគារពាណិជ្ជកម្មខាងលើ ស្ថិតក្នុងដំណាក់កាល Pre-sale ជាមួយចំនួនមានកំណត់ ត្រឹមតែ ១២ អគារប៉ុណ្ណោះ។ សម្រាប់អ្នកចង់វិនិយោគ ឬចាប់ផ្តើមអាជីវកម្ម នេះជាឱកាសសំខាន់មួយ ខណៈក្រុមហ៊ុនកំពុងផ្ដល់ជូនការប្រូម៉ូសិន និងការទូទាត់ពិសេស រួមមាន៖

    ផ្ដល់ជូនជណ្ដើរយន្ត (សម្រាប់តែការទិញក្នុងដំណាក់កាល Pre-sale)

    អាចស្នើឥណទានបានរហូតដល់ ៩០% នៃតម្លៃអគារ

    អាចបង់រំលស់រយៈពេលវែង ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាបផ្ដាច់មុខ ជាមួយធនាគារ កាណាឌីយ៉ា។

អំពី ធី អាយ អេ ស៊ីធី - TIA CITY

TIA CITY គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះដ៏ធំមួយនៅក្បែរព្រលានយន្តហោះអន្តរជាតិតេជោ ដែលកំពុងប្រែក្លាយតំបន់នេះ ទៅជាទីក្រុងពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ ដើម្បីបង្កើតជាសហគមន៍រស់នៅ ការវិនិយោគ និងការធ្វើអាជីវកម្មយ៉ាងទំនើប និងប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យបង្កើតទីក្រុងទំនើបជឿនលឿន ដើម្បីតម្រូវតាមតម្រូវការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។  

CB 3D Master plan.png

A7400101.jpg

ព័ត៌មានបន្ថែម

សម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងយល់កាន់តែច្បាស់ពីគម្រោង ឬចង់អញ្ជើញទៅពិនិត្យទីតាំងផ្ទាល់ សូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមរយៈ៖

011 888 501 Telegram

011 888 502 Telegram

087 888 512 Telegram 

ឬអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖

1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចុចមើល Google Maps

2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។ ចុចមើល Google Maps

សូមចូលទៅកាន់ដំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖

-Facebook - Telegram - TikTok

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider