ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង នរា (Norea City) បានរីកលូតលាស់យ៉ាងឆាប់រហ័សក្លាយជាគោលដៅដ៏រស់រវើកបំផុតមួយរបស់រាជធានីភ្នំពេញ ទាំងសម្រាប់ការរស់នៅ សកម្មភាពពាណិជ្ជកម្ម និងការសម្រាកលម្ហែ។ អភិវឌ្ឍដោយក្រុមហ៊ុនក្នុងស្រុក OCIC កោះនរាបានវិវឌ្ឍមកជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រណិតនៅជាប់ទន្លេ ដែលកំពុងបន្តទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រជាជនជុំវិញ សហគ្រិន និងអ្នកវិនិយោគ។
បច្ចុប្បន្ននេះ Norea City គឺជាទីប្រមូលផ្ដុំដោយហាងអាហារ និងភេសជ្ជៈល្បីៗច្រើនជាង 60 និងស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង 100,000 នាក់ជារៀងរាល់ខែ។ ជាមួយនឹងសកម្មភាពពាណិជ្ជកម្មដែលកំពុងកើនឡើងជាលំដាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធទំនើបត្រូវបានសាងសង់រួចរាល់ និងការតភ្ជាប់ជាយុទ្ធសាស្ត្រជាមួយទីប្រជុំជនជុំវិញ កោះនរាកំពុងត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងថាជាទិសដៅវិនិយោគដ៏ជោគជ័យបំផុតមួយនៅរាជធានីភ្នំពេញ។

ដោយផ្អែកលើសន្ទុះនេះ “អគារពាណិជ្ជកម្ម នរា” ថ្មីទើបត្រូវបានបើកលក់ជាផ្លូវការ ដើម្បីបន្ថែមនូវជម្រើសអចលនទ្រព្យកាន់តែសំបូរបែប និងឆ្លើយតបជាមួយតម្រូវការដែលកំពុងពេញនិយម គឺអគារភ្លោះទំនើបដែលត្រូវបានរចនាឡើងដើម្បីបម្រើទាំងដំណើរការអាជីវកម្ម និងការរស់នៅ នៅក្នុងអចលនទ្រព្យរួមបញ្ចូលគ្នាតែមួយ។ ស្ថិតនៅតាមបណ្តោយមហាវិថីនរាដ៏លេចធ្លោ និងបែរមុខទៅសួន Norea Coconut Park គម្រោងអគារពាណិជ្ជកម្មនេះផ្តល់ជូននូវទេសភាពមាត់ទន្លេដ៏ស្រស់ត្រកាល ហ៊ុមព័ទ្ធដោយបរិយាកាសទីក្រុងសម័យទំនើបស៊ីវិល័យ។
អគារពាណិជ្ជកម្ម នរា ក៏ទាញអត្ថប្រយោជន៍ចរាចរណ៍ពាណិជ្ជកម្មពីខ្សែផ្លូវធំទំហំធំ 20ម៉ែត្រ តភ្ជាប់ដោយផ្ទាល់រវាងផ្លូវជាតិលេខ1 និងឆ្ពោះទៅកាន់ទីក្រុងកោះពេជ្រ ដែលបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចសំខាន់ៗ។ ស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រនេះជំរុញឲ្យអគារពាណិជ្ជកម្ម នរា ក្លាយជាទិសដៅមានបរិយាកាសពាណិជ្ជកម្មរីកចម្រើនលឿនបំផុតមួយប្រចាំរាជធានីភ្នំពេញ ស្របពេលកំណើននៃចរាចរណ៍ថ្មើរជើង និងសកម្មភាពទេសចរណ៍សម្រាកលម្ហែ នឹងបន្តគាំទ្រដល់សក្តានុពលអាជីវកម្មរយៈពេលវែងនៅទូទាំងទីក្រុងនរា។

អគារពាណិជ្ជកម្មនីមួយៗត្រូវបានរចនាឡើងដោយគិតគូរពីភាពបត់បែន និងពហុមុខងារ ឆ្លុះបញ្ចាំងពីរចនាបថស្ថាបត្យកម្មទំនើបដែលសមស្របសម្រាប់ការប្រើប្រាស់បានច្រើនគោលបំណង។ ជាន់ក្រោមអាចត្រូវបានប្រើសម្រាប់ប្រកបអាជីវកម្ម ឬការិយាល័យសាជីវកម្ម ខណៈជាន់ខាងលើផ្តល់នូវកន្លែងរស់នៅឯកជនដ៏មានផាសុកភាព ឬក៏អាចប្រើសម្រាប់បង្កើតប្រាក់ចំណូលពីការជួលផងដែរ។ លំហអគារធំទូលាយ មានកន្លែងចតរថយន្តក្រោមដី និងប្រព័ន្ធជណ្តើរយន្តទំនើប បង្កើនភាពងាយស្រួល និងសុវត្ថិភាពខ្ពស់។
យោងតាមអ្នកតំណាងគម្រោងខាងលើ អគារពាណិជ្ជកម្មនរា នេះត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគក្នុងទីក្រុងនាពេលសព្វថ្ងៃ ដោយមុខងារអគារត្រូវបានរួមបញ្ចូលគ្នានូវភាពងាយស្រួលតភ្ជាប់ពាណិជ្ជកម្ម និងផ្ដល់ស្តង់ដាររស់នៅលំដាប់ខ្ពស់ ទន្ទឹមពេលដែលតម្លៃអចលនទ្រព្យបន្តបង្កើតចំណេញមូលធន (Capital gain) ខ្ពស់ក្នុងរយៈពេលវែង។
ដើម្បីគាំទ្រដល់អ្នកទិញ និងវិនិយោគិនដំបូងៗ គម្រោងអគារពាណិជ្ជកម្មនរា កំពុងផ្តល់ជូននូវជម្រើសហិរញ្ញប្បទានងាយបត់បែន រួមទាំងលក្ខខណ្ឌបង់ប្រាក់ក្នុងអត្រាការប្រាក់ទាបត្រឹមតែ 7% ក្នុងមួយឆ្នាំ និងផែនការបង់រំលស់ដោយគ្មានការប្រាក់ (0%) សម្រាប់រយៈពេល 24ខែដំបូង។ ការផ្តល់ជូនក្នុងឱកាសបើកលក់ដំបូងនេះ គឺមានកំណត់ ដូច្នេះម្ចាស់អាជីវកម្ម និងវិនិយោគិនដែលកំពុងស្វែងរកអគារពាណិជ្ជកម្មទំនើបនៅក្នុងតំបន់រីកចម្រើនលឿន សូមទំនាក់ទំនងមកកាន់ភ្នាក់ងារលក់ឥឡូវនេះ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
011 888 575 / 099 801 809
098 801 809 / 093 801 809
099 720 727 / 098 720 727
ឬអញ្ជើញមកការិយាល័យលក់ នៃទីក្រុងនរា៖ ចុចទីនេះដើម្បីមើលផែនទី៕




Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0