Norea City និង Zando Group ចាប់ដៃគ្នា ដើម្បីបង្កើតបទពិសោធន៍ Fashion និង Lifestyle កាន់តែសំបូរបែបនៅកោះនរា

May 19, 2026
1Min Read
112 Views

PR

កោះនរា ឬ Norea City ដែលសព្វថ្ងៃនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ថាជាទីកន្លែងដ៏ពេញនិយមបំផុតមួយនៅរាជធានីភ្នំពេញ ទើបបានសហការជាមួយក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ និងគ្រឿងតែងលម្អ Zando Group ដើម្បីបង្កើតបទពិសោធន៍ស្វែងរកសម្លៀកបំពាក់ និងរបៀបរស់នៅកាន់តែសំបូរបែបនៅកោះនរា។

ការសហការរវាងតំបន់អភិវឌ្ឍន៍លំដាប់ខ្ពស់ និងក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ក្នុងស្រុកដ៏ធំខាងលើ ត្រូវបានគេរំពឹងថានឹងបង្កើនបទពិសោធន៍រស់នៅឱ្យកាន់តែស៊ីវិល័យ និងឆ្លើយតបទៅនឹងតម្រូវការផ្នែក Fashion និង Lifestyle ឱ្យកាន់តែពេញលេញនៅលើទឹកដីកោះនរា។ កិច្ចសហការគ្នានេះ រួមមានការនាំយកនូវម៉ាកយីហោល្បីៗ ដូចជា ZANDO, TEN11, GATONI, ROUTINE, 361°, SISBURMA, HYGGE ZONE និង Zando Home ព្រមទាំងប្រេនថ្មីៗ ជាច្រើនទៀតនាពេលអនាគត តម្រូវតាមនិន្នាការពេញនិយម ក្នុងស្រទាប់យុវវ័យ និង GenZ។
 
ក្រោយឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនខែ កិច្ចសហការខាងលើបានឈានដល់ការចុះហត្ថលេខា នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ ដែល​ Zando នឹងនាំមកនូវបណ្តុំផលិតផល Fashion និង Lifestyle ចុងក្រោយបង្អស់របស់ខ្លួន រួមទាំងសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងតុបតែង ជាច្រើនជម្រើស ដើម្បីបម្រើជូនអតិថិជននៅកោះនរាដោយផ្ទាល់។


IMG_6847.jpg

សាធារណជន និងអតិថិជនដែលមានតម្រូវការស្វែងរកសម្លៀកបំពាក់ស្អាតៗ នឹងទទួលបាននូវបទពិសោធន៍កាន់តែសំបូរបែបនៅ កោះនរា ដែលកំពុងក្លាយខ្លួនជាជា «One-Stop Destination» ប្រមូលផ្ដុំដោយជម្រើសសំខាន់ៗកាន់តែច្រើននៅកន្លែងតែមួយ រួមមានកន្លែងបរិភោគអាហារ ការកម្សាន្ត ការ Shopping និងជម្រើសសកម្មភាពជាច្រើនទៀត។ 

កត់សម្គាល់ថា កោះនរា គឺជាទីកន្លែងដែលកំពុងត្រូវបានអភិវឌ្ឍន៍ទៅជាតំបន់អចលនទ្រព្យចម្រុះលំដាប់ខ្ពស់បំផុតមួយនៅទីក្រុងភ្នំពេញ។ គិតត្រឹមបច្ចុប្បន្ន នៅតំបន់នេះកំពុងបន្តលូតលាស់ មានហេដ្ឋារចនាសម្ព័ន្ធ អគារពាណិជ្ជកម្ម លំនៅដ្ឋានប្រណិត អគារខុនដូកំពុងសាងសង់ សួនបៃតង ធ្លាដើរលម្ហែមាត់ទន្លេប្រវែងច្រើនគីឡូម៉ែត្រ និងជាកន្លែងដែលមានហាងអាហារ និងភេសជ្ជៈយីហោល្បីៗជាង ៦០ ផ្ដល់ជម្រើសអាហារចម្រុះជាតិសាសន៍ដូចជា ខ្មែរ កូរ៉េ ជប៉ុន និងចិន។ ដោយឡែកកិច្ចព្រមព្រៀងជាមួយ Zando Group ខាងលើ នឹងធ្វើឲ្យកោះនរា មានមជ្ឈមណ្ឌល Fashion និង Lifestyle ដ៏ទាន់សម័យបន្ថែមទៀត។ 


ដើម្បីជំរុញឲ្យកាន់តែមានភាពរស់រវ៉ើក និងមានកំណើនពាណិជ្ជកម្មកាន់តែមមាញឹក បច្ចុប្បន្ន កោះនរា ក៏កំពុងលើកទឹកចិត្តដល់អតិថិជន ឬអ្នកវិនិយោគ ដែលមានបំណងចង់បើកអាជីវកម្មជា មជ្ឈមណ្ឌលកីឡា (Sport Centre) ឬកន្លែងហាត់ប្រាណ (Gym) ដើម្បីបំពេញតម្រូវការបន្ថែមផ្នែកសុខភាព នៅក្នុងតំបន់អភិវឌ្ឍន៍របស់ខ្លួនដែរ។ លោកអ្នកអាចទំនាក់ទំនងមកកាន់ផ្នែកជួល តាមរយៈលេខទូរស័ព្ទ៖ 092 633 639 / 093 633 639 ៕

IMG_6848.jpgIMG_6849.jpg

Related Post

Most Read

Popular Tags

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider