OCIC បន្តបើកការដ្ឋានសាងសង់វីឡាទោលប្លុកថ្មីក្នុងគម្រោងលំនៅដ្ឋានប្រណិត ជ្រោយចង្វារ ហ្គាដិន

May 31, 2026
1Min Read
30 Views

PR

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានបើកការដ្ឋានសាងសង់វីឡា Silver Prestige Villa នៅក្នុងគម្រោង Chroy Changvar Gardens ដែលជាការអភិវឌ្ឍលំនៅដ្ឋានលំដាប់ខ្ពស់បំផុតមួយនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

វីឡាទោល (Silver Prestige Villa) គឺជាម៉ូដផ្ទះដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជន ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋាន Chroy Changvar Gardens។ មានភាពលេចធ្លោដូច្នេះ ព្រោះតែមានការរចនាស្ថាបត្យកម្មដ៏ប្រណិត មានទំហំធំទូលាយ និងការរៀបចំផ្នែកខាងក្នុងយ៉ាងយកចិត្តទុកដាក់ បន្ទប់នីមួយៗត្រូវបានរចនាឡើងដើម្បីបង្កើនពន្លឺថ្ងៃធម្មជាតិពេញមួយថ្ងៃ បង្កើតបរិយាកាសរស់នៅដ៏ភ្លឺស្វាង កក់ក្តៅ និងមានផាសុកភាព។ 

2A.jpg

ក្នុងឱកាសបើកការដ្ឋានសាងសង់វីឡាទោលថ្មីនេះ ក្រុមហ៊ុនខាងលើក៏មានផ្តល់ជូនការលើកទឹកចិត្តពិសេសជាច្រើនដល់អតិថិជនរបស់ខ្លួនផងដែរ។ អតិថិជនដែលទិញវីឡាទោលក្នុងគម្រោង Chroy Changvar Gardens  ក្នុងអំឡុងពេលបើកការដ្ឋានសាងសង់នេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន៖ 

- ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៤ម៉ឺនដុល្លារ ភ្លាមៗ
- ផ្ដល់ជូនការផ្ទេរកម្មសិទ្ធិប្លង់រឹងដោយឥតគិតថ្លៃ
- បង់រំលស់ឥតការប្រាក់រយៈពេល ២៤ខែ
- កក់ភ្លាម! នឹងទទួលបាន Tablet ដ៏ស្រស់ស្អាតមួយគ្រឿងភ្លាមៗ

សូមជម្រាបថា Chroy Changvar Gardens គឺជាគម្រោងលំនៅដ្ឋានប្រណិតនៅក្នុងតំបន់អភិវឌ្ឍន៍ ជ្រោយចង្វារបេយ៍ (Chroy Changvar Bay) ឬទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC។ 

ការពង្រីកទីធ្លាបៃតង នៅជ្រោយចង្វារបេយ៍
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតបរិយាកាសរស់នៅដ៏រស់រវើក និងប្រកបដោយចីរភាព ជ្រោយចង្វារបេយ៍ ក៏កំពុងអភិវឌ្ឍសួនសាធារណៈបៃតងធំៗចំនួនពីរផងដែរ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនការគាំទ្រដល់របៀបរស់នៅ និងធ្វើឲ្យការរស់នៅក្នុងសហគមន៍កាន់តែមានភាពសំបូរបែប។ សួនបៃតងទាំងនេះរួមមាន៖

- Coconut Park មានទីតាំងនៅជិតអគារពន្ធដារថ្មី (GDT Tower)
- Jumnom Park ដែលជាឧទ្យានកម្សាន្តសាធារណៈដ៏ធំមួយ នៅជិតរង្វង់មូលសុវណ្ណមច្ឆា

ទីធ្លាសួនបៃតងទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូនអ្នករស់នៅ និងធ្វើការនៅ ជ្រោយចង្វារបេយ៍ រួមទាំងគម្រោង Chroy Changvar Gardens នូវបរិយាកាសដ៏ស្រស់ស្រាយ សម្រាប់ការសម្រាក សកម្មភាពគ្រួសារ  និងការជួបជុំសហគមន៍។

7A.jpg

ហេតុអ្វី ជ្រោយចង្វារបេយ៍ ជាទីតាំងដ៏សំខាន់សម្រាប់ការរស់នៅ និងការវិនិយោគ
ជ្រោយចង្វារបេយ៍ ដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC គឺជាផ្នែកមួយនៃចក្ខុវិស័យជំរុញការរីកចម្រើនរបស់រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជ្រោយចង្វារបេយ៍ បាន និងកំពុងបង្ហាញសកម្មភាពលូតលាស់យ៉ាងស្វាហាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងគម្រោង និងស្ពានឆ្លងទន្លេតភ្ជាប់ជាមួយតំបន់ទីប្រជុំជនជុំវិញត្រូវបានសាងសង់រួចរាល់។ នៅក្នុងទីក្រុងរណបដែលកំពុងរីកចម្រើនឆាប់រហ័សនេះ ក៏ប្រមូលផ្ដុំដោយស្ថាប័នរដ្ឋ និងឯកជនជាច្រើនរួចហើយដែរ រួមទាំងសាលារៀន មន្ទីពេទ្យ ហាងទំនិញ អគារការិយាល័យ និងអាជីវកម្មនានា ដែលអំណោយផលទាំងការរស់នៅ ធ្វើការ និងឱកាសវិនិយោគ។ 

ការកំណត់អនាគតនៃ ជ្រោយចង្វារបេយ៍
ដោយមានចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ទីក្រុងរណបជ្រោយចង្វារ ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទៅជាសង្កាត់ពាណិជ្ជកម្មដ៏ទំនើប និងស្វាហាប់របស់កម្ពុជា ជាមួយនឹងសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគយ៉ាងរឹងមាំ ព្រមទាំងតំបន់រស់នៅដែលផ្ដល់នូវគុណភាពជីវិតដ៏ល្អប្រសើរ។

ខណៈពេលដែលការអភិវឌ្ឍបន្តបង្កើនល្បឿន ក្រុមហ៊ុន OCIC ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ និងជំនាញបំផុតមួយនៅកម្ពុជា ក៏កំពុងសកម្មក្នុងការជំរុញវឌ្ឍនភាពនៃជ្រោយចង្វារបេយ៍ ដូចគ្នា។ ដោយឡែក គម្រោងលំនៅដ្ឋាន Chroy Changvar Gardens ដែលស្ថិតនៅក្នុងទីក្រុងរណបជ្រោយចង្វារ នឹងទទួលបានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធទំនើប ការតភ្ជាប់ដឹកជញ្ជូនដ៏រឹងមាំ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅទូទាំងគម្រោងអភិវឌ្ឍន៍ទាំងមូល។ 

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍លើផ្ទះវីឡា Silver Prestige Villa ក៏ដូចជាគម្រោងផ្សេងទៀតនៅ ជ្រោយចង្វារបេយ៍ សូមទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ៖ 011 885 865 / 086 885 895 ឬ អញ្ជើញទៅការិយាល័យលក់នៅក្នុងគម្រោងផ្ទាល់ ឬចុចតាមរយៈ Link ខាងក្រោម៖
Location Map៖ https://maps.app.goo.gl
Facebook: https://www.facebook.com/CCV
Telegram: https://t.me/VillaChroyChangVarOCIC

6A.jpg

8A.jpgInterior02A.jpg

Related Post

Most Read

Popular Tags

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider