ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne ត្រូវបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពាណិជ្ជកម្ម «Choose France» នៅទីក្រុង ប៉ារីស

June 03, 2026
1Min Read
61 Views

PR

ភ្នំពេញ ខែមិថុនា ឆ្នាំ២០២៦ – ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា គ្រុប (Canadia Group) សហគ្រិន និងជាវេជ្ជបណ្ឌិត មានកិត្តិយសដែលបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសកល «Choose France» ដែលបានប្រារព្ធឡើងនៅវិមាន Versailles នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីត្រូវបានអមដំណើរដោយលោក Vincent Kou អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne ក៏មានឱកាសជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំអាជីវកម្ម និងស្ថាប័នអន្តរជាតិ។​

កម្មវិធី «Choose France» ដែលបង្កើតឡើងដោយប្រធានាធិបតី Emmanuel Macron ក្នុងឆ្នាំ ២០១៨ បានប្រមូលផ្តុំវិនិយោគិនអន្តរជាតិឈានមុខ នាយកប្រតិបត្តិអាជីវកម្ម និងមេដឹកនាំធុរកិច្ចមកពីគ្រប់ទិសទី ដើម្បីពិភាក្សាអំពីការវិនិយោគ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសកល។ កម្មវិធីប្រចាំឆ្នាំសម្រាប់ឆ្នាំនេះ បានប្រមូលផ្តុំបុគ្គលសំខាន់ៗជាច្រើនពីសហគមន៍ធុរកិច្ចអន្តរជាតិ រួមទាំង លោក Xavier Niel ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់បារាំង Iliad; លោក Chia Song Hwee នាយកប្រតិបត្តិក្រុមហ៊ុនមូលនិធិវិនិយោគរបស់រដ្ឋសិង្ហបុរី Temasek; និងលោក  Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន SoftBank ដែលបានប្រកាសពីការវិនិយោគចំនួន ៧៥ ពាន់លានអឺរ៉ូនៅប្រទេសបារាំង។

ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Canadia Group ដែលប្រតិបត្តិការផ្នែកហិរញ្ញវត្ថុស្ថិតក្រោមក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH) និងក្រុមហ៊ុនពហុវិស័យរបស់ខ្លួនក្រោមក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈសកម្មភាពក្រុមហ៊ុនរបស់ខ្លួន។

លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអប់រំភាសាបារាំងនៅកម្ពុជា ក្នុងនាមជាស្ថាបនិកនៃ សាលាអន្តរជាតិ បារាំង ភ្នំពេញ (École Française Internationale) និង សាកលវិទ្យាល័យ Université Francophone d’Asie (UFA)។ ក្រៅពីវិស័យអប់រំ លោកស្រីបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជាមួយស្ថាប័ន និងធុរកិច្ចបារាំង។

OCIC ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជាផងដែរ ក៏ដូចជាវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut Français du Cambodge) អស់រយៈពេលជាងបីឆ្នាំ ដែលឆ្លុះបញ្ចាំងពីការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនចំពោះ ហ្រ្វង់កូហ្វូនី (La Francophonie) និងគំនិតផ្តួចផ្តើមវប្បធម៌បារាំងនៅកម្ពុជា។

ការចូលរួមនេះក៏កើតឡើងចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំយ៉ាងសកម្ម សម្រាប់កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី (Francophonie) លើកទី 20 ដែលនឹងមកដល់នៅទីក្រុងភ្នំពេញនៅខែវិច្ឆិកានេះដូចគ្នា ដែលជាការជួបជុំអន្តរជាតិដ៏សំខាន់មួយត្រូវបានគេរំពឹងថានឹងស្វាគមន៍គណៈប្រតិភូមកពីជាង 88 ប្រទេស និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងស្ថាប័ននានានៅទូទាំងបណ្តាប្រទេស ហ្រ្វង់កូហ្វូន (Francophone)។​

ការចូលរួមចំណែកទាំងនេះពីសំណាក់ក្រុមហ៊ុន OCIC កំពុងគាំទ្រដល់អ្នករៀបចំកិច្ចប្រជុំកំពូលដ៏ធំខាងលើ ស្របពេលព្រឹត្តិការណ៍សំខាន់ៗត្រូវបានកំណត់ឱ្យធ្វើឡើងនៅទីតាំងដែលបានអភិវឌ្ឍដោយ OCIC រួមមានកិច្ចប្រជុំកំពូលនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ និង FrancoTech នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ ការចូលរួមនេះឆ្លុះបញ្ចាំងពីចំណងយូរអង្វែងរបស់ក្រុមហ៊ុនខាងលើ ជាមួយសហគមន៍អ្នកនិយាយភាសាបារាំង (Francophone) ខណៈមានជនជាតិបារាំងជាង ៥០ នាក់ និងអ្នកជំនាញមកពីប្រទេស Francophone ជាច្រើនកំពុងធ្វើការនៅតាមក្រុមហ៊ុននានាស្ថិតក្រោមសម្ព័ន្ធក្រុមហ៊ុន Canadia Group

តាមរយៈការចូលរួមរបស់ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne ជាអ្នកតំណាងក្នុងវិស័យធុរកិច្ចរបស់ប្រទេសកម្ពុជា បង្ហាញពីការរួមចំណែកពង្រឹង និងលើកទឹកចិត្តដល់ការសន្ទនា ការតភ្ជាប់ និងកិច្ចសហការរវាងប្រទេសកម្ពុជា និងដៃគូអន្តរជាតិ៕​

 

Versailles Palace02.jpgChoose France Summit02.jpgChoose France at Versailles Palace02.jpg

Related Post

Most Read

Popular Tags

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider