ក្រុមហ៊ុន OCIC គ្រោងជីកព្រែកប្រវែង ១០គម តម្លៃ ១០០លានដុល្លារ តភ្ជាប់ព្រលានយន្តហោះ TIA ទៅទន្លេបាសាក់

October 21, 2025
1Min Read
360 Views

ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (TIA) កាលពីថ្ងៃចន្ទ ទី២០ តុលា ម្សិលមិញ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ដែលជាអ្នកវិនិយោគសាងសង់ TIA បានឲ្យដឹងថាក្រុមហ៊ុនរបស់លោក នឹងវិនិយោគទុនចំនួន ១០០លានដុល្លារ ដើម្បីជីកព្រែកប្រវែង ១០គម តភ្ជាប់ផ្លូវទឹករវាងព្រលានយន្តហោះ TIA ទៅកាន់ទន្លេបាសាក់ និងព្រែកជីកហ្វូណន។ 

គម្រោងព្រែកជីកនេះគ្រោងតភ្ជាប់អាកាសយានដ្ឋាន TIA ពីចំណុចបឹងជើងលូង ទៅកាន់ទន្លេបាសាក់ រួចហើយភ្ជាប់ជាមួយព្រែកជីកហ្វូណន ដែលអាចដឹកជញ្ញូនទំនិញទៅដល់ច្រកសមុទ្រខេត្តកែប។ ផែនការជីកព្រែកនេះ នឹងធ្វើឲ្យ TIA ក្លាយជាមជ្ឍមណ្ឌលដឹកជញ្ជូនកាន់តែសំបូរបែប តាមរយៈការមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ 

Screenshot 2025-10-21 at 8.46.54 in the morning-1.jpg

បន្ថែមពីនេះ ក្រុមហ៊ុន OCIC ក៏បាន និងកំពុងតែអភិវឌ្ឍទីក្រុងព្រលានយន្តហោះ TIA CITY ផងដែរនៅក្បែរអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ហើយមកទល់បច្ចុប្បន្នគម្រោងទីប្រជុំជនថ្មីនេះកំពុងសាងសង់ដំណាក់កាលដំបូងយ៉ាងលឿន ដោយមានផ្ទះសម្រាប់ស្នាក់នៅ និងផ្ទះអាជីវកម្ម។ TIA CITY នឹងត្រូវបានអភិវឌ្ឍទៅជាតំបន់ពាណិជ្ជកម្ម និងការរស់នៅថ្មី អមអាកាសយានដ្ឋាន TIA និងជាតំបន់ប្រមូលផ្តុំប្រព័ន្ធដឹកជញ្ជូនគ្រប់មធ្យោបាយ។ 

សូមជម្រាបថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយប្រចាំប្រទេសកម្ពុជា ដែលបាន និងកំពុងអភិវឌ្ឍទីក្រុងរណបធំៗចំនួន៤នៅរាជធានីភ្នំពេញ(ទីក្រុងកោះពេជ្យ, នរា, ជ្រោយចង្វារ និងទីក្រុងអូឡាំព្យា) និងមានអាជីវកម្មបុត្រសម្ព័ន្ធជាច្រើន។ ក្រៅពីការវិនិយោគលើអាកាសយន្តដ្ឋាន TIA គម្រោងទីក្រុង TIA និងព្រែកជីកប្រវែង ១០គម ក្រុមហ៊ុនខាងលើក៏ជាអ្នកវិនិយោគមួយក្នុងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ 

ព្រែកជីកហ្វូណនតេជោ គឺជាក្ដីសង្ឃឹមធំថ្មីនៃវិស័យឧស្សាហកម្ម និងកសិកម្មរបស់ខ្មែរ ត្បិតវាដើរតួនាទីជាផ្លូវដឹកជញ្ជូនដ៏មានសក្ដានុពល ដោយអាចដឹកទំនិញ និងកសិផលពីបណ្ដាខេត្តជាប់បឹងទន្លេសាប និងទន្លេមេគង្គ ឆ្ពោះមកតំបន់សេដ្ឋកិច្ចកណ្ដាលក្រុងភ្នំពេញ និងបន្តទៅផ្លូវសមុទ្រសម្រាប់ការនាំចេញ៕

៣.png

0af6bdcf-9c02-4407-be7e-39beb21608d3_787x450.jpg

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider