OCIC គាំទ្រផលិតកម្មបារមី សម្ដែងសិល្បៈនៅទីក្រុងប៉ារីសក្នុងកម្មវិធី “Rise for Khmer” នៅយប់នេះ

December 01, 2025
1Min Read
219 Views

ក្រុមហ៊ុន OCIC មានក្ដីសោមនស្ស​គាំទ្រការប្រគំតន្ត្រី Rise for Khmer” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងប៉ារីស​ប្រទេសបារាំង។ កម្មវិធីនេះមានវត្តមានសិល្បករ ​សិល្បការិនីល្បីៗពីផលិតកម្មបារមី រួមមានលោក VANNDA, កញ្ញា​ SUZANA, លោក VANTHAN, លោក NORITH និងលោក YUUHAI ដែលនឹងឡើងបង្ហាញការប្រគំតន្ត្រីនៅ Salle Pleyel ជាសាលតន្ត្រីអន្តរជាតិល្បីល្បាញមួយនៅប្រទេសបារាំង។

កម្មវិធីនេះរៀបចំដោយសមាគមសិល្បករខ្មែរ និង Sabay Dara ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបង្ហាញវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ។

OCIC_Baramey_Artist_Techo_International_Airport-1.jpg

ក្នុងរយៈពេលជាង ២៥ ឆ្នាំមកនេះ ក្រុមហ៊ុន OCIC បានចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈគម្រោងទីក្រុងរណប និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រមទាំងគម្រោងអភិវឌ្ឍន៍ដែលផ្ដល់អត្ថប្រយោជន៍ធំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការគាំទ្រកម្មវិធីវប្បធម៌នៅក្រៅប្រទេសលើកនេះ គឺជាការបន្តការប្តេជ្ញារយៈពេលវែងថ្មីមួយទៀតរបស់ OCIC ក្នុងការលើកស្ទួយ និងពង្រឹងវឌ្ឍនភាពគ្រប់វិស័យរបស់ប្រទេសកម្ពុជា។

កត់សម្គាល់ថា នេះជាការបោះជំហានគាំទ្របន្ថែមចំពោះការនាំយកវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ ខណៈកន្លងមកគម្រោងអភិវឌ្ឍន៍របស់ OCIC ដូចជាគម្រោងទីក្រុងរណបជ្រោយចង្វារ និងទីក្រុងកោះពេជ្យ ក៏បានក្លាយជាទីកន្លែងសម្រាប់កម្មវិធីធំៗ​ ដូចជាការប្រគំតន្ត្រីរបស់លោក វណ្ណដា ដែលរៀបចំដោយផលិតកម្មបារមី សិល្បករជាតិ និងអន្តរជាតិ រួមទាំងក្រុម K-Pop ដូចជា PSY ក្រុម 2NE1 និងព្រឹត្តិការណ៍ជាតិដូចជា PrideFest ផងដែរ។ ក្នុងឆ្នាំ ២០២៥ ទីក្រុងកោះពេជ្រមានអ្នកមកចូលរួមព្រឹត្តិការណ៍ផ្សេងៗជាង ៨០០,០០០ នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញថា កោះពេជ្យជាតំបន់ពហុវប្បធម៌សកម្មបំផុតមួយនៅកម្ពុជា។

ក្រៅពីតំបន់ទាំងនេះ OCIC ក៏គ្រប់គ្រងវេទិកាវប្បធម៌សំខាន់ៗដូចជា មហោស្រពកោះពេជ្រ និងល្ខោនចេនឡាដែលបានរៀបចំកម្មវិធីសិល្បៈជាច្រើនទម្រង់ក្នុងមួយឆ្នាំៗ។

ការគាំទ្រនេះមានអត្ថន័យខ្លាំងសម្រាប់ស្ថាបនិក OCIC គឺលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ដែលធ្លាប់ជាជនភៀសខ្លួនទៅប្រទេសកាណាដា មុនពេលលោកត្រឡប់មកកម្ពុជាវិញនៅអំឡុងដើមឆ្នាំ​ ១៩៩០។ បទពិសោធ៍ជីវិតរបស់លោកបានផ្តល់ឱ្យ OCIC នូវការយល់ដឹងពីសារៈសំខាន់របស់វប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ក្នុងការតភ្ជាប់សហគមន៍ខ្មែរទូទាំងពិភពលោក។

OCIC_Baramey_In_Paris-1.jpg

លោក Thierry Tea អនុប្រធាននៃក្រុមហ៊ុន OCIC មានប្រសាសន៍ថា “ការគាំទ្រវប្បធម៌ខ្មែរជារឿងសំខាន់បំផុតមួយសម្រាប់យើង។ នៅពេលសិល្បករកម្ពុជាមានឱកាសសម្ដែងលើឆាកអន្តរជាតិ នោះគឺជារឿងដែលធ្វើឱ្យយើងមានមោទនភាពខ្លាំង។ យើងជឿថា កេរ្តិ៍ឈ្មោះវប្បធម៌ខ្មែរនឹងកាន់តែរីកសុះសាយនៅលើឆាកអន្តរជាតិ ហើយ OCIC ត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគម្រោង ឬកម្មវិធីដែលជួយផ្សព្វផ្សាយអត្តសញ្ញាណខ្មែរទៅពិភពលោក។

ការគាំទ្រកម្មវិធី “Rise for Khmer” គឺស្របតាមទិសដៅនៃការចូលរួមជាប្រចាំរបស់ OCIC។ ការប្រគំតន្ត្រីនៅទីក្រុងប៉ារីសលើកនេះ នឹងបង្ហាញសិល្បករ សិល្បការិនីជួរមុខរបស់ផលិតកម្មបារមី ហើយនាំយកភាពច្នៃប្រឌិតរបស់ខ្មែរទៅបង្ហាញទស្សនិកជនអន្តរជាតិថ្មីៗ ក៏ដូចជាជំរុញស្មារតីរួបរួម ​និងការចូលរួមរបស់សហគមន៍ខ្មែរ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider