ក្រុមហ៊ុន VinGroup បូមខ្សាច់ចាក់បំពេញសមុទ្រ ដើម្បីសាងសង់ទីក្រុងប្រណិតថ្មីទំហំ ២៨៧០ហិកតា នៅហូជីមិញ

October 01, 2025
1Min Read
173 Views

សម្ព័ន្ធក្រុមហ៊ុនធំជាងគេនៅប្រទេសវៀតណាម VinGroup កំពុងសម្រុកបូមខ្សាច់បំពេញសមុទ្រ នៅសង្កាត់ Can Gio ក្រុងហូជីមិញ ដើម្បីបង្កើតតំបន់ពាណិជ្ជកម្ម រស់នៅ និងទេសចរណ៍ទំនើបថ្មីមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានទំហំដល់ទៅ ២៨៧០ហិកតា។ គម្រោងនេះមានឈ្មោះ Vinhomes Green Paradise គ្រោងចំណាយទុនប្រមាណ ១០ពាន់លានដុល្លារ ដោយបានបើកការដ្ឋានកាលពីខែមេសាឆ្នាំ២០២៥ និងគ្រោងចំណាយពេលសាងសង់ ១១ឆ្នាំ។ 

គួរកត់សម្គាល់ថា គម្រោងនេះទើបបានបើកការដ្ឋានរយៈពេល ៦ខែប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុន VinGroup របស់មហាសេដ្ឋីលេខ១នៅវៀតណាម លោក Pham Nhat Vuong បានបូបខ្សាច់ចាក់បានដីរាប់រយហិកតាទៅហើយ នៅក្នុងទីតាំងគម្រោងមានចម្ងាយប្រហែល ១០០គម ពីខេត្តស្វាយរៀងរបស់ប្រទេសកម្ពុជាខាងលើ។ 

គម្រោងសរុបទំហំទាំង ២៨៧០ហិកតា នឹងត្រូវបានសាងសង់ចែកជាច្រើនដំណាក់កាល ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ និងអ្វីៗគ្រប់បែបយ៉ាង ហើយតាមគម្រោងដដែល ពួកគេក៏គ្រោងសាងសង់អគារកម្ពស់ដល់ទៅ ១០៨ជាន់នៅចុងនៃប្លុក C នៃគម្រោងផងដែរ។ 

គ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យ Vinhomes ដែលជាបុត្រសម្ព័ន្ធមួយរបស់ VinGroup ហើយក្រុមហ៊ុនទទួលសាងសង់ក៏ជាបុត្រសម្ព័ន្ធរបស់ VinGroup ដែរ គឺក្រុមហ៊ុនសំណង់ Vincons Construction Development and Investment JSC។ ក្រៅពីនេះ ក្នុងគម្រោងដដែល នឹងបើកផ្លូវសម្រាប់បុត្រសម្ព័ន្ធដទៃទៀតរបស់ VinGroup ដូចគ្នា រួមមានក្រុមហ៊ុនផ្សារទំនើប Vincom មន្ទីពេទ្យ Vinmec ក្រុមហ៊ុនសាលារៀន Vinschool ក្រុមហ៊ុនកំសាន្ត VinWonders និងមានប្រតិបត្តិការសេវាតាក់ស៊ី និងរថយន្តក្រុងរបស់ក្រុមហ៊ុន VinFast ដែរ។ 

នៅពេលសាងសង់រួចរាល់ វានឹងមានលំនៅដ្ឋានសម្រាប់មនុស្សចំនួន ២៣ម៉ឺននាក់ និងអាចទាក់ទាញភ្ញៀវទេសចរណ៍បានចន្លោះពី ៨-៩លាននាក់ក្នុងមួយឆ្នាំ។ នេះបើតាមទិន្នន័យវាយតម្លៃដោយក្រុមហ៊ុន VinGroup៕

Screenshot 2025-09-30 at 4.21.00 in the afternoon.jpg

 

2-1759120080805641298934.jpegvinhomes-can-gio.jpeg

tien-do-khu-b-vinhomes-green-paradise-can-gio-cuoi-thang-9-2025-1.jpg

6-1759120144382277559136.jpeg

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider