ធនាគារ អេស៊ីលីដា កើនប្រាក់ចំណេញ ៣ដង ក្នុងត្រីមាសទី៣ឆ្នាំនេះ ខណៈអត្រា​ប្រាក់កម្ចី​មិនដំណើរការកើនដល់ ៦%

November 13, 2025
1Min Read
518 Views

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ (គិតពីកក្កដា-កញ្ញា) ធនាគារ អេស៊ីលីដា រកបានប្រាក់ចំណូលសរុបចំនួន ៩៤៧ពាន់លានរៀល (235.6លានដុល្លារ) កើនឡើង ៦,៦៩% ខណៈប្រាក់ចំណេញមានចំនួន ៥៩,៤០លានដុល្លារ កើនឡើង ២២០% ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន ដែលមានចំនួន ១៨,៥៩លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំត្រីមាសរបស់ធនាគារនេះ ដែលត្រូវបានដាក់ទៅកាន់ផ្សារហ៊ុនកម្ពុជា។ 

ប្រសិនបើសរុបរយៈពេល ៩ខែដំបូងឆ្នាំនេះ (មករា-កញ្ញា) ធនាគារ អេស៊ីលីដា រកប្រាក់ចំណេញបានចំនួន ១៤៩,៩០លានដុល្លារ កើនឡើង ១០៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនត្រឹម ៧៣,៦៤លានដុល្លារ។ 

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួន ១១,៩៤ពាន់លានដុល្លារ កើនឡើង ១០% ធៀបនឹងចុងឆ្នាំ២០២៤។ 

ទោះជាយ៉ាងណា អត្រា​ប្រាក់កម្ចី​មិនដំណើរការ (NPL) របស់ធនាគារខាងលើ បានបន្តកើនឡើងដល់ ៦,០% ពោលកើនពីអត្រា ៥,៤៧% និង ៥,៧២% ក្នុងឆ្នាំ ២០២៣ និងឆ្នាំ២០២៤។ 

យោងតាមរបាយការណ៍សវនកម្មហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ តម្លៃអចលនទ្រព្យ រួមមានដីធ្លី និងអគារត្រូវបានប្រើជាទ្រព្យបញ្ចាំ ដែលត្រូវបានរឹបអូសដោយសារអតិថិជនខកខានសងបំណុល មានចំនួន ១៣,៣៧លានដុល្លារ។ ធនាគារខាងលើបានឲ្យដឹងទៀតថា នៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ ខ្លួនបានដាក់លក់ទ្រព្យបញ្ចាំមួយចំនួនដែលត្រូវបានរឹបអូស ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទេ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider