Canadia Group ដំណើរការក្រុមហ៊ុនបណ្ដាក់ទុន Canadia Impact Fun ជាមួយគោលដៅគាំទ្រដល់វិស័យធុរកិច្ចថ្មីកម្ពុជា

November 12, 2025
1Min Read
65 Views

ក្រុមហ៊ុន Canadia Group របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានដំណើរមូលនិធិបណ្ដាក់ទុនថ្មីមួយ ឈ្មោះ Canadia Impact Fund Co. (CIFC) ជាមួយគោលដៅចូលរួមគាំទ្រដល់វិស័យធុរកិច្ចថ្មីនៅកម្ពុជា។ 

ធុរកិច្ចថ្មីដំបូងដែលក្រុមហ៊ុន Canadia Impact Fund ទើបបានបណ្ដាក់ទុន គឺក្រុមហ៊ុនដឹកជញ្ជូន ចល័ត ឡូជីស្ទីក (Jalat Logistics) ក៏ប៉ុន្តែទំហំដើមទុន និងរង្វាស់តម្លៃ (Valuation) មិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ 

Canadia_Impact_Fund_Jalat_Signing_2-1536x1024.jpg

បើតាមគេហទំព័ររបស់ Canadia Impact Fund បង្ហាញថាមូលនិធិបណ្ដាក់ទុននេះ ផ្ដោតការវិនិយោគលើវិស័យសក្ដានុពលមួយចំនួន រួមមាន AI, អប់រំ, ដឹកជញ្ជូន, សុខាភិបាល, និងបច្ចេកវិទ្យាថាមពលបៃតង។ 

កត់សម្គាល់ថា វត្តមាននៃមូលនិធិបណ្ដាក់ទុន (Investment Fund) គាំទ្រដោយសាជីវកម្មក្នុងស្រុកដ៏ធំ Canadia Group នេះ គឺជាការផ្ដល់ឱកាស និងក្ដីសង្ឃឹមថ្មីបន្ថែម សម្រាប់ស្ថាបនិកធុរកិច្ចថ្មីនៅកម្ពុជា ក្នុងការស្វែងរកដើមទុនដើម្បីដំណើរការ និងអភិវឌ្ឍន៍គម្រោងធុរកិច្ចថ្មីរបស់ខ្លួន។ ក្រៅពីមាន Canadia Impact Fund ក្រុមហ៊ុន Canadia Group ក៏មានមជ្ឍមណ្ឌលច្នៃប្រឌិតថ្មីៗ Connexion Hub ដែលជាជំរកប្រមូលផ្ដុំធុរកិច្ចថ្មីចម្រុះវិស័យនៅតំបន់កោះពេជ្យផងដែរ៕ 

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider