TIA CITY-OCIC ដំណើរការគម្រោងអភិវឌ្ឍន៍ទំហំ ១០០ហិកតា ជិតអាកាសយានដ្ឋានថ្មី បើកលក់អចលនទ្រព្យពាណិជ្ជកម្ម ៣ប្រភេទ

August 09, 2026
1Min Read
43 Views

PR

គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មចម្រុះ ធី អាយ អេ ស៊ីធី (TIA CITY) ដែលវិនិយោគដោយក្រុមហ៊ុន OCIC នៅតំបន់ជិតអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមបើកលក់អចលនទ្រព្យពាណិជ្ជកម្មចំនួន ៣ប្រភេទ រួមមាន អគារពាណិជ្ជកម្ម (Commercial Building) វីឡាអាជីវកម្ម (Business Villa) និងផ្ទះអាជីវកម្ម (Shophouse) នៅក្នុងគម្រោងទំហំ ១០០ហិកតា។

ស្ថិតនៅតាមបណ្តោយមហាវិថី ៦០ម៉ែត្រ និងនៅជិតច្រកចូលនៃអាកាសយានដ្ឋានអន្តរជាតិតេជោ TIA CITY គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍទីក្រុងថ្មី ដែលមានគោលដៅបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្មនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។ ការបើកលក់ដំណាក់កាលថ្មីនេះ ឆ្លុះបញ្ចាំងពីល្បឿនអភិវឌ្ឍន៍យ៉ាងស្វាហាប់របស់ TIA CITY ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខាងលើកំពុងត្រូវបានសាងសង់ និងពង្រីកជាបន្តបន្ទាប់។

CB-II New-01.jpg

បើតាមអ្នកអភិវឌ្ឍន៍ខាងលើ ការរៀបចំបើកលក់អចលនទ្រព្យទាំងបីប្រភេទ រាប់ចាប់ពីអគារពាណិជ្ជកម្ម វីឡាអាជីវកម្ម និងផ្ទះអាជីវកម្ម ដែលសុទ្ធសឹងជាផលិតផលអចលនទ្រព្យពាណិជ្ជកម្មកម្ម (Commercial Real Estate) នេះ គឺស្របតាមគោលដៅរបស់ខ្លួន ក្នុងការបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មជំនាន់ថ្មី ដែលអាចឆ្លើយតបទៅនឹងតម្រូវការប្រកបអាជីវកម្ម ការវិនិយោគ និងការរស់នៅ ក្នុងពេលតែមួយ។

អចលនទ្រព្យទាំង ៣ប្រភេទខាងលើ ត្រូវបានរៀបចំឡើងឲ្យមានលក្ខណៈចម្រុះ និងផ្អែកលើតម្រូវការទីផ្សារជាក់ស្ដែង ព្រមទាំងផ្ដល់ជម្រើសបត់បែនសម្រាប់ទាំងអ្នកវិនិយោគ និងម្ចាស់អាជីវកម្ម។ អគារពាណិជ្ជកម្ម កម្ពស់ ៥ជាន់ នៅជាប់ផ្លូវ ៦០ម៉ែត្រ សក្តិសមសម្រាប់ការិយាល័យក្រុមហ៊ុន ធនាគារ សណ្ឋាគារ មន្ទីពេទ្យ និងអាជីវកម្មផ្នែកសេវាកម្មបែបទំនើប ខណៈវីឡាអាជីវកម្ម និងផ្ទះអាជីវកម្ម ត្រូវបានរចនាឡើងឲ្យមានពហុមុខងារ ពោលអាចទាំងប្រកបអាជីវកម្ម និងរស់នៅក្នុងទីតាំងតែមួយ។

Twin BV-01.jpg

TIA-SH-01.jpg

កត់សម្គាល់ថា ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអ្នកវិភាគជាច្រើនមើលឃើញថា វានឹងក្លាយជាកត្តាជំរុញសំខាន់មួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ជាមួយនឹងការវិនិយោគលើបណ្តាញផ្លូវ សេវាភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាបន្តបន្ទាប់ តំបន់អភិវឌ្ឍ TIA CITY ត្រូវបានរំពឹងថានឹងទាក់ទាញការវិនិយោគក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងបដិសណ្ឋារកិច្ចកាន់តែច្រើនឡើងក្នុងពេលខាងមុខ។

ក្នុងបរិបទនេះ TIA CITY កំពុងវិវឌ្ឍក្លាយជាគម្រោងប្រើប្រាស់ចម្រុះ (Mixed-use Development) ដែលរួមបញ្ចូលទាំងអចលនទ្រព្យពាណិជ្ជកម្ម ការិយាល័យ សេវាកម្ម សួនបៃតងសាធារណៈប្រវែងរហូតដល់ទៅ ៣គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនសំបូរបែប ដែលមិនត្រឹមតែជួយលើកកម្ពស់គុណភាពបរិយាកាសអាជីវកម្ម និងការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃអចលនទ្រព្យ និងទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលវែងផងដែរ ។

សម្រាប់វិនិយោគិនដែលកំពុងស្វែងរកឱកាសនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី TIA CITY ផ្តល់នូវអត្ថប្រយោជន៍ទាក់ទាញទាំងផ្នែកទីតាំង គុណភាពគម្រោង ទំនុកចិត្តពិតប្រាកដ និងសក្ដានុពលនៃការកើនឡើងតម្លៃនាពេលអនាគត។ ការបើកលក់អចលនទ្រព្យពាណិជ្ជកម្មទាំងបីប្រភេទនៅក្នុងដំណាក់កាលនេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏មានតម្លៃសម្រាប់លោកអ្នកដែលចង់ចាប់យកអនាគតសេដ្ឋកិច្ចថ្មី និងចូលរួមជាផ្នែកមួយនៃមហិច្ចតាពង្រីកសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។

ក្នុងដំណាក់កាលបើកលក់មុនពេលបុកគ្រឹះសាងសង់នៃគម្រោងថ្មីខាងលើនេះ លោកអ្នកអាចជ្រើសរើសទីតាំងអំណោយផលមុនគេ ខណៈក្រុមហ៊ុនផ្ដល់ជូនការលក់តម្លៃពិសេស និងប្រូម៉ូសិនជាច្រើន ជាមួយលក្ខខណ្ឌបង់ប្រាក់មានភាពបត់បែន និងការរំលស់ឥតការប្រាក់រយៈពេលវែងថែមទៀត។

សាកសួរព័ត៌មានលម្អិតអំពីគម្រោងខាងលើតាមរយៈលេខទូរស័ព្ទ និងបណ្ដាញទំនាក់ទំនងខាងក្រោម

☎️011 888 501
☎️011 888 502
☎️087 888 512
☎️087 888 501

ឬអញ្ជើញមកកាន់ការិយាល័យផ្នែកលក់៖
-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2026 Poipet Insider