អគារ Showroom នៅជាប់ផ្លូវ ៦០ម៉ែត្រ ក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបត្រូវបានសាងសង់រួចរាល់ នៅសល់តែពីរអគារទៀតប៉ុណ្ណោះ សម្រាប់ដាក់ជួលដល់ម្ចាស់អាជីវកម្ម ខណៈសកម្មភាពអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មថ្មីដ៏ធំ TIA CITY ក៏កំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សដូចគ្នា។

សូមជម្រាបថា ធី អាយ អេ (TIA CITY) គឺជាតំបន់អភិវឌ្ឍន៍អចលនទ្រព្យចម្រុះធំបំផុតមួយរបស់ក្រុមហ៊ុន OCIC នៃសម្ព័ន្ធក្រុមហ៊ុន Canadia Group ដែលមានចក្ខុវិស័យប្រែក្លាយតំបន់ជុំវិញអាកាសដ្ឋានអន្តរជាតិតេជោ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ថ្មីមួយសម្រាប់អនាគតកម្ពុជា។ គិតត្រឹមបច្ចុប្បន្ន ក្នុងរយៈពេលខ្លីប៉ុណ្ណោះ TIA CITY បានអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន ផ្ទះល្វែងកូនកាត់ ផ្ទះអាជីវកម្ម អគារពាណិជ្ជកម្ម និង Showroom ខ្នាតធំ ព្រមទាំងត្រៀមចាប់ផ្ដើមអភិវឌ្ឍន៍ដំណាក់កាលថ្មីលាតសន្ធឹងលើផ្ទៃដី ១០០ហិកតា។
ក្រឡេកមើលការអភិវឌ្ឍដំណាក់កាលដំបូង ផ្ទះអាជីវកម្មរបស់គម្រោងអចលនទ្រព្យដ៏ធំខាងលើ បានបង្ហាញវឌ្ឍនភាពសាងសង់ និងការលក់យ៉ាងលឿន ព្រមទាំងបានប្រគល់ផ្ទះជាច្រើនជូនអតិថិជនរួចរាល់ ដែលនឹងធ្វើឲ្យមានការចូលស្នាក់នៅ និងប្រកបអាជីវកម្មក្នុងគម្រោងទាំងនេះ។
ដោយឡែក អគារ Showroom នៅ TIA CITY មានទំហំរហូតដល់ ៨០០ម៉ែត្រការ៉េ និងកម្ពស់ ៨ម៉ែត្រ បំពាក់ដោយកញ្ចក់ពីបាតដល់ដំបូល និងមានកន្លែងសម្រាប់ស្ដុកទំនិញជាស្រេច សក្តិសម និងងាយស្រួលសម្រាប់ប្រើជាអគារតាំងបង្ហាញរថយន្ត ឬទំនិញផ្សេងៗ ឬក៏ប្រកបអាជីវកម្មនានាបានច្រើនតម្រូវការ។


នៅជាប់ផ្លូវ ៦០ម៉ែត្រដោយផ្ទាល់ អគារតាំងបង្ហាញនេះស្ថិតនៅទីតាំងដែលមានចរាចរណ៍ឆ្លងកាត់មមាញឹកជារៀងរាល់ថ្ងៃ និងជាទីតាំងដ៏មានសក្ដានុពល ត្បិតវានៅខាងមុខគម្រោងអភិវឌ្ឍន៍ថ្មីដែលក្រុមហ៊ុន OCIC កំពុងរៀបចំសាងសង់។
ក្រុមហ៊ុនរថយន្ត ក្រុមហ៊ុនលក់ទំនិញ ឬម្ចាស់អាជីវកម្មទូទៅដែលចាប់អារម្មណ៍ជួលអគារ Showroom ដើម្បីដំណើរការអាជីវកម្មភ្លាមៗនៅក្នុងតំបន់មានការអភិវឌ្ឍលឿនរហ័សខាងលើ លោកអ្នកអាចធ្វើការណាត់ជួប និងពិនិត្យទីតាំងដោយផ្ទាល់ ឬសាកសួរព័ត៌មានលម្អិតបន្ថែម តាមរយៈលេខទូរស័ព្ទមានបង្ហាញខាងក្រោម
011 888 501– https://t.me/Kim_Piseth_TIA_CITY
011 888 502– https://t.me/Chichhorn_TIACITY
087 888 512– https://t.me/Suma_sales_TIACITY
ឬក៏អញ្ជើញទៅកាន់ការិយាល័យលក់របស់ TIA CITY ដោយផ្ទាល់ដែលមាន 2 ទីតាំង៖
ទីតាំងទី១ នៅលើផ្លូវ ៦០ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
🌐 Google Maps៖ https://maps.app.goo.gl/thXas
និងទីតាំងទីពីរ នៅការិយាល័យផ្តល់ព័ត៌មាន ក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។
🌐 Google Maps៖ https://maps.app.goo.gl/iWhB


Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0