ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា កំពុងត្រៀមដាក់បង្ហាញគម្រោង វីឡាប្រណិត Modern Minimalist ចំនួនបីប្រភេទ នៅក្នុងគម្រោង TIA City ដែលជាជំហានថ្មីមួយក្នុងការអភិវឌ្ឍទីក្រុងដ៏ធំថ្មីជុំវិញ អាកាសយានដ្ឋានអន្តរជាតិតេជោ។
ការប្រកាសគម្រោងវីឡាថ្មីនេះ គឺជាការបន្តសម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់ OCIC ក្នុងការកសាង TIA City ឱ្យក្លាយជាទីក្រុងសមាហរណកម្មទំនើប ដោយរួមបញ្ចូលការរស់នៅ អាជីវកម្ម ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្តង់ដារអន្តរជាតិ នៅក្នុងគម្រោងមេតែមួយ។
 (3).jpg)
ចាប់តាំងពីការចាប់ផ្តើមអភិវឌ្ឍដំណាក់កាលដំបូង TIA City បានបង្ហាញនូវសក្ដានុពលយ៉ាងខ្លាំង តាមរយៈការអភិវឌ្ឍគម្រោង ផ្ទះអាជីវកម្ម, ផ្ទះល្វែងកូនកាត់, អគារពាណិជ្ជកម្ម និងអគារតាំងបង្ហាញ ដែលទទួលបានការចាប់អារម្មណ៍ពីអតិថិជន វិនិយោគិន និងសហគ្រិនជាច្រើន។ ដោយឡែកគម្រោងវីឡាដែលនឹងប្រកាសផ្លូវការនាពេលខាងមុខ ត្រូវបានរំពឹងថានឹងបង្កើនគុណតម្លៃបន្ថែមដល់គម្រោងអភិវឌ្ឍន៍ដ៏ធំមានទំហំរាប់រយហិកតានេះ តាមរយៈការផ្តល់នូវបទពិសោធន៍នៃការរស់នៅប្រកបដោយគុណភាព សម្រាប់គ្រួសារទំនើប អ្នកជំនាញ អ្នកដឹកនាំអាជីវកម្ម និងអ្នកវិនិយោគដែលស្វែងរកសហគមន៍រស់នៅដ៏ល្អប្រសើរ។
គម្រោងវីឡាថ្មីខាងលើ ត្រូវបានរៀបចំឡើងដើម្បីបំពេញបន្ថែមនូវតម្រូវការរស់នៅ នៅក្នុងគម្រោង TIA CITY ដោយផ្តោតលើការរចនាស្ថាបត្យកម្មប្រណីត ផ្ទៃបៃតងធម្មជាតិ ការរៀបចំបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងការភ្ជាប់យ៉ាងងាយស្រួលទៅកាន់តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលអាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
 (3).jpg)
ស្ថិតនៅក្បែរ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអាកាសចរណ៍អន្តរជាតិថ្មីរបស់កម្ពុជា TIA City មិនត្រឹមតែជាគម្រោងលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយខ្លួនបន្តិចម្ដងៗជាទីក្រុងសម័យថ្មីដែលត្រូវបានរៀបចំផែនការយ៉ាងមានចក្ខុវិស័យ ដើម្បីភ្ជាប់ការរស់នៅ ការធ្វើអាជីវកម្ម ការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ស្របពេលទីក្រុងជុំវិញអាកាសយានដ្ឋាន (Airport City) នានានៅលើពិភពលោកកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសជាច្រើន TIA City ក៏កំពុងឈានទៅរកការក្លាយជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយរបស់កម្ពុជាផងដែរ។
ខណៈកម្ពុជាកំពុងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងពង្រឹងការតភ្ជាប់ជាមួយតំបន់ និងពិភពលោក តំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរំពឹងថានឹងក្លាយជាគោលដៅថ្មីសម្រាប់ការវិនិយោគ ការពង្រីកអាជីវកម្ម និងការអភិវឌ្ឍលំនៅឋានប្រកបដោយគុណភាពខ្ពស់។
ព័ត៌មានលម្អិតអំពីគម្រោងវីឡា រួមមានតម្លៃ លក្ខណៈពិសេស និងកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការ នឹងត្រូវបង្ហាញនាពេលឆាប់ៗខាងមុខ។
ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ OCIC ប្តេជ្ញាបង្កើត TIA City ឱ្យក្លាយជាទីក្រុងសម័យថ្មី និងជានិមិត្តរូបថ្មីនៃការអភិវឌ្ឍទីក្រុងរបស់កម្ពុជា ដែលនាំមកនូវគុណតម្លៃយូរអង្វែងសម្រាប់ប្រជាជន អាជីវកម្ម និងអ្នកវិនិយោគ និងអនាគតសេដ្ឋកិច្ចរបស់កម្ពុជា។
Overseas Cambodian Investment Corporation (OCIC) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា នៃសម្ព័ន្ធសាជីវកម្មលំដាប់កំពូលរបស់កម្ពុជា កាណាឌីយ៉ា គ្រុប (Canadia Group) ដែលមានបទពិសោធន៍ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ លំនៅឋាន ពាណិជ្ជកម្ម និងគម្រោងចម្រុះជាច្រើន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់ទីក្រុង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អស់រយៈពេលច្រើនទសវត្សរ៍មកហើយ។
 (3).jpg)
សូមទាក់ទងមកកាន់សហការីផ្នែកលក់ សម្រាប់ព័ត៌មានលម្អិត៖
011 888 501– https://t.me/Kim_Piseth_TIA_CITY
011 888 502– https://t.me/Chichhorn_TIACITY
087 888 512– https://t.me/Suma_sales_TIACITY
087 887 501– https://t.me/Buta_TIA_CITY
ឬអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖
1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
Google Maps៖ https://maps.app.goo.gl
2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។
Google Maps៖ https://maps.app.goo.gl/iW
 (3).jpg)
Recommended Post
All Rights Reserved © 2026 Poipet Insider
Comments 0